កែប
ឆ្នេរអង្កោលនឹងក្លាយឆ្នេរទេសចរណ៍សាធារណៈដ៏ទាក់ទាញមួយនាថ្ងៃខាងមុខ ក្រៅពីឆ្នេរកែប
កែប៖ ឆ្នេរអង្កោល គឺជាឆ្នេរទី២របស់ខេត្តកែប ដែលមានប្រវែងជិត៣ពាន់ម៉ែត្រ មានទីតាំងស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺជាឆ្នេរដែលមានវែងជាងគេ បើធៀបជាមួយឆ្នេរកែបដែលភ្ញៀវទេសចរណ៍តែងមកលេងរាល់ថ្ងៃ មានប្រវែងត្រឹមតែជាង៤០០ម៉ែត្រតែប៉ុណ្ណោះ។ ឆ្នេរនេះគឺជាឆ្នេរយុទ្ធសាស្រ្តមួយ របស់រដ្ឋបាលខេត្តកែប ដែលនឹងអភិវឌ្ឍន៍ទីនេះទៅជាឆ្នេរសមុទ្រដ៏ស្រស់ស្អាត ហើយដាក់ទៅជាឆ្នេរសាធារណៈ សម្រាប់ភ្ញៀវទេសចរណ៍ មកលេងកំសាន្តដោយសេរី។
ទាំងទីតាំងភូមិសាស្រ្ត និងសក្តានុពលពោលគឺឆ្នេរអង្កោលមានសព្វយ៉ាង ដើមដូងរាប់រយដើម ដែលអ្នកភូមិបានដាំ បានឈរត្រៀមត្រាជាជួរមានកម្ពស់ខ្ពស់សន្លឹម ដែលជួយបង្កើនសម្រស់នៅប្របមាត់ឆ្នេរ ចំណែកខ្សាច់នៃឆ្នេរនេះ គឺជាខ្សាច់ធម្មជាតិ...
កែបនឹងក្លាយតំបន់ទេសចរណ៍លំហែកាយលំដាប់ខ្ពស់គ្មានកាស៊ីណូ និងរោងចក្រ
កែបៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹងថា ការរៀបចំផែនការរបស់រដ្ឋាភិបាល ដើម្បីដាក់ខេត្តកែបជាតំបន់ទេសចរណ៍លំហែរកាយកម្រិតខ្ពស់ ដោយមិនតម្រូវឲ្យមានកាស៊ីណូ និងរោងចក្រ សហគ្រាសនឹងជួយអភិវឌ្ឍន៍សក្តានុពលក្នុងវិស័យអចលនទ្រព្យ។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia លោកស្រីអាន សុធីតាបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៨ មិថុនាកន្លងមកថា ខេត្តកែបមានហេរដ្ឋាចរនាសម្ព័ន្ធល្អ ក្នុងការទាក់ទាញការវិនិយោគ តែយ៉ាងណាក៏ដោយខេត្តនេះក៏មានផលវិជ្ជមានខ្លះដែរដូចជាមានប្រជាពលរដ្ឋរស់នៅតិច ជាតំបន់អភិវឌ្ឍន៍ថ្មី ព្រោះថាបើចង់វិនិយោគលើវិស័យរមណីយដ្ឋាន គេត្រូវការអលចនទ្រព្យ បច្ចេកវិទ្យា និងប្រជាពលរដ្ឋរស់នៅទីនោះ។
លោកស្រីបន្តថា ដីនៅក្នុងខេត្តកែបនាពេលបច្ចុប្បនុ្ន មានតម្លៃចន្លោះ ៥០០ ទៅ១០០០...
រូងសត្វប្រចៀវ “រមណីយដ្ឋានវត្តភ្នំសរសៀ” កំពុងទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងខ្លាំង
រមណីយដ្ឋានវត្តភ្នំសរសៀ ស្ថិតនៅឃុំអូរក្រសា ស្រុកដំណាក់ចង្អើរ ខេត្តកែប តាមបណ្តោយផ្លូវជាតិលេខ ៣៣A មានចំងាយ ១១គីឡូម៉ែត្រ ពីទីរួមខេត្ត។ វត្តភ្នំសរសៀនេះ កាលពីទស្សវតទី៦០ មានឈ្មោះដើមថា វត្តវិបស្សនាធុរៈភ្នំសរសៀ ក្រោយពេលកសាងរួចមានសីលវតីជាច្រើនរូបបានចូលស្នាក់អាស្រ័យតាំងសមាធិនៅក្នុងវត្តនេះ។
រមណីយដ្ឋានវត្តភ្នំសរសៀគឺជាទីកន្លែងស្ងប់ស្ងាត់សំរាប់ភ្ញៀវទេសចរណ៍ទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលមានទេសភាពខៀវស្រងាត់មើលពីលើកំពូលភ្នំចុះក្រោម ទេសភាពទាក់ទាញអារម្មណ៍អ្នកមកកំសាន្តទីនេះដក់ជាប់ក្នុងចិត្តរហូត។ ម្យ៉ាងវិញទៀតទីនេះជាវត្តដ៏មានវ័យចំណាស់ មានរូងភ្នំដំរីសដែលជាទីសការៈសំរាប់អោយភ្ញៀវទេសចរណ៍ចូលមកកំសាន្តអាចបន់ស្រន់សុំសេចក្តីសុខបានទៀតផង វាលស្រែមួយរយ (ផ្ទាំងថ្មមានសណ្ឋានរូបរាងដូចវាលស្រែ) គឺជាចំងល់របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដោយហេតុនេះជារូងភ្នំមិចបានមានវាលស្រែ?
នៅរដូវវស្សាចាប់ពីខែកក្កដា...
រាជរដ្ឋាភិបាលនឹងរៀបចំប្លង់មេអភិវឌ្ឍន៍ខេត្តកែប ទៅជាតំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចឱ្យក្រសួងទេសចរណ៍ដឹកនាំការសិក្សា អំពីការរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តកែប ដែលជាខេត្តជាប់ឆ្នេរសមុទ្រមួយរបស់កម្ពុជាឱ្យក្លាយទៅជា «តំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់» សំដៅទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជាឱ្យកាន់តែច្រើន។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានបញ្ជាក់ថា ការសម្រេចរបស់រាជរដ្ឋាភិបាលយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំ «គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» ដែលបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច...