តោះ!!! មកមើលសណ្ឋាគារផ្កាយ៥ដ៏ចាស់ជាងគេលើលោក ជួល១យប់ជាង៤០០ដុល្លារអាមេរិក

0
1843

(ជប៉ុន)៖ ក្រុមហ៊ុន Nishiyama Onsen Keiunkan គឺជាក្រុមហ៊ុនដ៏ចំណាស់ជាងគេ និងឈរជើងបានយូរជាងគេក្នុងលោក ដោយបានកាន់កាប់តពូជមកប្រមាណ៥២ជំនាន់ហើយ។​

ក្រុមហ៊ុនដែលបង្កើតសណ្ឋាគារមួយឈ្មោះថា Nishiyama Onsen Keiunkan នៅអំឡុងឆ្នាំ៧០៥ នៅតែបន្តឈរជើងយ៉ាងរឹងមាំ និងជាក្រុមហ៊ុនដែលទទួលបានពាន់រង្វាន់ឯកទកកម្មពិភពលោកក្នុងនាមជាក្រុមហ៊ុនដែលបានឈរជើង១,៣០០ឆ្នាំ កាលពីជាង១០ឆ្នាំមុន។​

សណ្ឋាគារនេះ នៅតែរក្សាការរៀបចំលក្ខណៈបែបបុរាណ និងមានបន្ទប់ចំនួន៣៥បន្ទប់ ដែលបច្ចុប្បន្ន មានតម្លៃជួលស្នាក់នៅក្នុងមួយបន្ទប់ជាង៤០០ដុល្លារអាមេរិកក្នុងមួយយប់ និងមានភ្ញៀវកក់ស្ទើរតែពេញៗជារៀងរាល់ខែ។

ក្រៅពីមានសណ្ឋាគារជារបស់ខ្លួន ក្រុមហ៊ុននេះក៏ជាក្រុមហ៊ុនសាងសង់ប្រាសាទស្តាយសម័យបុរាណ និងព្រះវិហារនៅជប៉ុនផងដែរ ដែលគ្រប់គ្រងដោយក្រុមគ្រួសារតែមួយគត់តាំងពីដើមរៀងតមកប្រមាណ៥២ជំនាន់ហើយ។ កាន់តែអស្ចារ្យជាងនេះទៅទៀត បុគ្គលិកធ្វើការងារនៅក្នុងក្រុមហ៊ុននេះ ក៏នៅតែធ្វើការងារបន្តតាំងដើមរៀងមក៕