តោះ!!! មកដឹងពីចំណុចពិសេស៤ដាច់គេនៅអាស៊ីរបស់វៀតណាម

0
5240

(វៀតណាម)៖ វៀតណាម មានចំណុចពិសេស៤ខុសដាច់ពីគេនៅអាស៊ី ដែលអ្នកអាចនឹងបានឃើញ ងាយកត់ចំណាំជាងគេ ប្រសិនបើអ្នកបានទៅលេងប្រទេសមួយនេះ។

១. ម៉ូតូ

បណ្តាប្រទេសជាច្រើន មានទម្លាប់ប្រើប្រាស់ម៉ូតូជាមធ្យោបាយធ្វើដំណើរ ឫសម្រាប់ដំណើរកម្សាន្តដែលមានលក្ខណៈសាមញ្ញធម្មតាជាដើម ប៉ុន្តែសម្រាប់វៀតណាម ម៉ូតូគឺជាចំណុចកត់សម្គាល់មួយខុសដាច់ពីគេ ដែលអ្នកអាចនឹងមើលឃើញស្ទើរតែគ្រប់ទីកន្លែងទាំងអស់នៅប្រទេសវៀតណាម ធ្វើឲ្យការជិះម៉ូតូ ក្លាយជាចំណុចពិសេសដាច់គេមួយរបស់វៀតណាម។

តាមការប៉ាន់ប្រមាណ ក្នុងប្រទេសវៀតណាមទាំងមូល មានម៉ូតូប្រមាណជាង៤០លានគ្រឿង ខណៈប្រទេសនេះមានប្រជាជនសរុបជាង៩០លាននាក់។ ក្មេងដែលមានអាយុក្រោម១៨ និងចាស់ដែលមានអាយុលើសពី៦០ឆ្នាំ មិនត្រូវបានអនុញ្ញាតឲ្យបើកបរម៉ូតូឡើយ។ ចំណែក​ឯភ្ញៀវទេសចរបរទេសដែលទៅប្រទេសនេះភាគច្រើនត្រូវបង្ខំរៀនបើកបរម៉ូតូ។

Related image

២.  កាហ្វេ

សេដ្ឋកិច្ចអតិភាពរបស់វៀតណាមនៅក្នុងវិស័យកសិកម្មគឺកាហ្វេនេះឯង ដែលវាបានក្លាយជាវប្បធម៌ដាំដុះ និងទទួលទានកាហ្វេយ៉ាងសាមញ្ញទៅហើយ ហើយគ្រាប់កាហ្វេដែលដាំដុះនៅក្នុងប្រទេសនេះ ភាគច្រើនជាប្រទេសគ្រាប់កាហ្វេ Arabica និង Robusta។

ភ្ញៀវបរទេសដែលមកពីប្រទេសដាំដុះកាហ្វេ Cappuccino, Latte, Mocha ឫ Americano ត្រូវតែត្រៀមចិត្តសាកល្បងទទួលទានកាហ្វេខ្មៅទឹកកក ឫកាហ្វេខ្មៅទឹកក្តៅនៅវៀតណាមហើយ។ នៅក្នុងប្រទេសវៀតណាម ពិសេសនៅតាមទីក្រុង ស្ទើរតែគ្រប់ដងផ្លូវទាំងអស់ មានហាងតាំងលក់កាហ្វេស្ទើរគ្រប់ទីកន្លែង។

Image result for vietnam coffee

៣. មី

វៀតណាមជាប់ចំណាត់ថ្នាក់លេខ៣នៅលើពិភពលោក ជាប្រទេសដែលនិយមចូលចិត្តទទួលទានមីកញ្ចប់ជាងគេបន្ទាប់ កូរ៉េ និងឥណ្ឌូណេស៊ី។ តាមការប៉ាន់ប្រមាណ ប្រជាជនប្រទេសនេះទទួលទានមីប្រមាណជាង ៥.៤ពាន់លានកញ្ចប់ជារៀងរាល់ឆ្នាំ ដែលស្មើនឹងម្នាក់ ៥៦កញ្ចប់ ក្នុងមួយឆ្នាំ។

អ្នកនឹងភ្ញាក់ផ្អើលនៅពេលដែលអ្នកបានដើរចូលទៅក្នុងហាងលក់អាហារ ឫផ្សារទំនើប ដោយឃើញមានកន្លែងតាំងលក់មីគ្រប់កន្លែង មកពីរោងចក្រផ្សេងៗគ្នា មានច្រើនរស់ជាតិ ច្រើនទំហំ និងច្រើនប្រភេទ ខណៈប្រទេសនេះមានផលិតផលមីច្រើនជាង៥០ប្រភេទឯណោះ។

Related image

៤. ស្រាបៀ

ប្រជាជនវៀតណាម ចូលចិត្តផឹកស្រាបៀណាស់ ហើយរៀងរាល់ពេលល្ងាចអ្នកនឹងឃើញមានប្រុសៗវៀតណាម អង្គុយកៅអីតូចៗតាមហាងអាហារស្ទើរតែគ្រប់ទីកន្លែង ទទួលទានអាហារនិងស្រាបៀក្រោយពេលធ្វើការងារហត់ពេញមួយថ្ងៃ។

កាលពីឆ្នាំមុខ វៀតណាមទទួលទានស្រាបៀអស់ប្រមាណជាង៣ពាន់លានលីត្រ ធ្វើឲ្យប្រទេសនេះ ឈរចំណាត់ថ្នាក់លេខ៣ ជាប្រទេសដែលមានប្រជាជនទទួលទានស្រាបៀច្រើនបំផុតនៅអាស៊ាន និងឈរនៅចំណាត់ថ្នាក់លេខ២៥ នៅលើពិភពលោក ហើយប្រទេសដែលនាំមុខគេក្នុងការនិយមចូលចិត្តទទួលទានស្រាបៀនៅអាស៊ាន គឺប្រទេសកូរ៉េខាងត្បូង ខណៈកម្ពុជាឈរនៅលេខរៀងទី៨៕

Related image

 

អត្ថបទដោយ៖ Cambotrips