តើភ្នំ​មួយនេះមានឈ្មោះប៉ុន្មាន?

0
1803

“ភ្នំឧដុង្គ” ជា​អតីត​រាជធានី​នា​សតវត្សរ៍​ទី ១៧ (ពី​ឆ្នាំ​១៦១៨ ដល់​ឆ្នាំ ១៨៦៦) ហើយ​ត្រូវ​បាន​បោះ​បង់​ចោល​ដោយ​ព្រះបាទនរោត្តម នៅ​​ឆ្នាំ​១៩៦៦ ដោយ​​ផ្លាស់​រាជធានី​​ទៅ​​​កាន់​​​រាជធានី​ភ្នំពេញ​​រហូត​​ដល់​​សព្វថ្ងៃ​​។

ភ្នំ​ឧដុង្គមាន​​ចំងាយ​ប្រមាណ​​៤០​គីឡូម៉ែត្រ​​ពី​​ភាគ​ពាយព្យ​នៃ​ក្រុងភ្នំពេញ​។ ទី​កន្លែង​នេះ​មាន​ការ​ទាក់ទាញ​ជា​ថ្មី បន្ទាប់​ពី​ការ​កសាង ព្រះ​សក្យមុនី​ចេតិយ​​ដ៏​​ធំ​​នៅ​​លើ​​កំពូល​​ភ្នំ​ឧដុង្គ​​ជ្រុង​ខាង​ជើង ដែល​មើល​ទៅ​ឃើញ​ធំ​ខ្ពស់ និង​មាន​ភាពស្រស់​បំព្រង។ ភ្នំ​ឧដុង្គ​ស្ថិត​នៅ​ក្នុង​ឃុំ​ផ្សារដែក និង​​ឃុំភ្នំ​បាត ស្រុកពញាឭ ខេត្តកណ្តាល។ ភ្នំ​នេះ​មាន​ឈ្មោះ​បី​គឺ ភ្នំឧដុង្គ ភ្នំ​ព្រះរាជទ្រព្យ និង​ភ្នំ​អដ្ឋរស្ស។

ភ្នំ​នេះ​ជា​ទី​កនែ្លង​សម្រាប់​បញ្ចុះ​សព​នៃ ព្រះ​រាជវង្សានុវង្ស និង​ជា​កនែ្លង​ដែល ព្រះរាជា​​ទ្រង់​​ព្រះ​រាជា​នុញ្ញាត ឲ្យ​សាង​សង់​វត្ត និង ព្រះ​វិហារ ។ ការ​ដែល​គេ​ហៅ “ភ្នំ​ព្រះរាជ​ទ្រព្យ” ដោយ​សារ​ព្រះ​មហាក្សត្រ​ជំនាន់​នោះ​យល់​ថា ភ្នំ​នេះ​មិន​ខ្ពស់​ពេក ហើយ​ស្ថិត​នៅ​កែ្បរ ឧដុង្គ ជា​​រាជ​វាំង​ស្រាប់ ព្រះ​រាជា​ក៏​ទ្រង់​ចាត់​ឲ្យ​សាង​ព្រះ​ចេតិយ​ធំ​ៗ និង​មាន​ចម្លាក់​លម្អ សម្រាប់​​បញ្ចុះ​ព្រះ​បរម​អដ្ឋិ និង ព្រះ​អដ្ឋិ​នៃ​ព្រះរាជ​វង្សានុ​វង្ស ដោយ​ចាប់​សាង​បូជនីយ​ដ្ឋាន​នោះ ដោយ​កម្លាំង​​ព្រះ​រាជ​ទ្រព្យ ផ្ទាល់​ព្រះ​អង្គ​ទើប​សន្មត​ថា” ភ្នំ​ព្រះរាជ​ទ្រព្យ ” ៕