តើប្រាសាទកុដីស្វរ ស្ថិតក្នុងរចនាបទបែបណា?

0
1827

Image may contain: tree and outdoorប្រាសាទកុដីស្វរ ជាប្រាសាទដែលមានប្រាង្គ ចំនួនបី ស្ថិតនៅទិសខាងជើង មិនឆ្ងាយ ប៉ុន្មានពីបន្ទាយក្តី ក្នុងតំបន់អង្គរ។ លោក ក្លូដ ហ្សាក់ បញ្ជាក់ថាសាងឡើងចាប់ពីស.វទី៩ ដល់ពាក់កណ្តាលស.វទី១០ ស្ថិតក្នុងរចនាបទ ប្រែរូប តែប្រាង្គកណ្តាល នៃប្រាសាទនេះ ស្ថិតក្នុងរចនាបទព្រះគោ។

Image may contain: tree and outdoor

សិលាចារឹកបញ្ជាក់ពីការឧទ្ទិសចំពោះព្រះឥសូរ (លិង្គនៅប្រាង្គកណ្តាល) និងការកសាងបដិមាព្រះនារាយណ៍ និង ព្រះព្រហ្មដោយ ព្រាហ្មណ៍ជាន់ខ្ពស់សិវាចាយ៌្យ ក្រោមរាជ្យព្រះបាទរាជេន្ទ្រវម៌្មទី២។ ព្រាហ្មណ៍សិវាចាយ៌្យ ក្រោយមកក្លាយជា បុរោហិតព្រះបាទជយវម៌្មទី៥។
ពិតមែនតែមិនមានការចាប់អារម្មណ៍ពីភ្ញៀវ ទេសចរ ក៏ព្រោះតែទំហំតូច និងមានការ បែកបាក់ច្រើន តែប្រាសាទនេះមាន សារសំខាន់ក្នុងប្រវត្តិសាស្រ្ត។ សិលាចារឹកស្តុកកក់ធំ បញ្ជាក់ថា ព្រះ (ព្រះបាទជយវម៌្មទី២) ប្រទានដី រៀបចំភូមិ ឈ្មោះកុតិ (កុដិ) ទុកគ្រួសារសាច់ញាតិ ព្រាហ្មណ៍សិវកៃវល្យរស់នៅ ។ ព្រាហ្មណ៍សិវកៃវល្យជាបុព្វបុរសម្ចាស់សិលាចារឹកស្តុកកក់ធំ ព្រាហ្មណ៍សទាសិវ៕

Image may contain: sky, tree, plant, outdoor and natureNo automatic alt text available.Image may contain: plant, tree and outdoorImage may contain: outdoorNo automatic alt text available.No automatic alt text available.