តិចនិកដើរលេងជុំវិញពិភពលោកចាយលុយអស់តិច ថែមទាំងរកចំណូលខ្ចង់ពាន់ដុល្លារក្នុង១ថ្ងៃៗ

0
6494

មនុស្សជាច្រើនមានក្តីស្រមៃចង់ដើរលេងកម្សាន្តជុំវិញពិភពលោក ប៉ុន្តែបញ្ហាចម្បងគឺលុយកាក់ និងពេលវេលា។ ប៉ុន្តែធាតុពិតពួកគាត់មិនបានដឹងទេថា មានមនុស្សច្រើននាក់ណាស់ដែលបានធ្វើដំណើរជុំវិញពិភពលោក ដោយចំណាយលុយអស់តែតិចតួចប៉ុណ្ណោះនៅតាមប្រទេសនិមួយៗ រឹតតែពិសេស ពួកគាត់អាចរកចំណូលបានយ៉ាងច្រើនក្នុងមួយខែៗពីការដើរកម្សាន្តទាំងនោះថែមទៀតផង។ តើតិចនិកដ៏ពិសេសនោះជាអ្វី?

Image result for travel blogger earn money

តិចនិកដ៏ពិសេសនោះគឺ ការក្លាយខ្លួនជា Travel Blogger (គេហទំព័រដើរកម្សាន្ត)។ Travel Blogger ភាគច្រើនបំផុត គឺជាមនុស្សដែលចូលចិត្តដើរលេងកម្សាន្តគ្រប់ទីកន្លែង បន្ទាប់មកពួកគាត់ច្រើនចំណាយពេលសរសេរជាអត្ថបទរៀបរាប់ពីដំណើរកម្សាន្ត តំបន់ទេសចរណ៍ ម្ហូបអាហារ និងសេវាកម្ម ផលិតផលនៅតាមបណ្តាប្រទេស និងតំបន់ដែលពួកគាត់បានទៅដល់ ពិសេសរៀបរាប់ពីការរស់នៅ និង បទពិសោធន៍ដែលពួកគាត់បានឆ្លងកាត់ លាយឡំជាមួយនឹងរូបភាពដ៏ទាក់ទងដែលពួកគាត់ផ្តិតយកដោយផ្ទាល់។

តើពួកគាត់រកចំណូលតាមរបៀបណា? យោងតាមការចែករំលែកបទពិសោធន៍ផ្ទាល់ពីម្ចាស់គេហទំព័រ និងយូធូប Little Gray Box បានបញ្ជាក់ប្រាប់ឲ្យដឹងថា កញ្ញាអាចចាប់ផ្តើមរកចំណូលបានខ្ចង់ម៉ឺនដុល្លារមួយខែៗពីប្រភពជាច្រើន នៅពេលដែលការងាររបស់កញ្ញាចាប់ផ្តើមមានគុណតម្លៃ​ មានគេស្គាល់ច្រើន។

កញ្ញាបន្តថា៖ ប្រភពចំណូលធំៗមួយចំនួនដែលកញ្ញាទទួលបាន គឺបានមកពីគេហទំព័រផ្ទាល់ខ្លួន https://littlegreybox.net/ ដែលបានទាញចំណូលពីការផ្សព្វផ្សាយពាណិជ្ជកម្មជារៀងរាល់ខែ ចំណូលពីយូធូប https://www.youtube.com/watch?v=QLnaiU0Nc50 គេហទំព័រផ្លូវការហ្វេសប៊ុក និងបណ្តាញផ្សព្វផ្សាយសង្គមផ្សេងទៀត។

Related image

ក្រៅពីចំណូលទាំងនេះ កញ្ញាក៏ទទួលបានចំណូលពីការអញ្ជើញឲ្យធ្វើជាវាគ្មិនបកស្រាយលើបទពិសោធន៍ការងារកញ្ញា ឫកម្មវិធីលើកទឹកចិត្តស្ត្រីផ្សេងៗ ដែលក្រៅពីទទួលបានប្រាក់ចំណូល ក៏ទទួលបានការស្វាគមន៍ដោយមិនបាច់ចំណាយអ្វីផ្សេងថែមទៀតផង។ បន្ថែមពីនេះ នៅពេលដែលអ្នកត្រូវបានគេស្គាល់ច្រើន តាមរយៈគេទំព័ររបស់អ្នកមានគេចូលមើលច្រើន មានអ្នក Like Comment និង Subscript នៅលើYouTube ច្រើន នោះអ្នកនឹងទទួលបានការអញ្ជើញជាញឹកញាប់ពីម្ចាស់ភោជនីយដ្ឋាន តំបន់ទេសចរណ៍ ឫសណ្ឋារគារមួយចំនួននៅតាមប្រទេសជាច្រើន អញ្ជើញអ្នកទៅលេងកម្សាន្ត ស្នាក់នៅ និងញ៉ាំអាហារដោយមិនគិតថ្លៃ ជួនជាទទួលបានប្រាក់កម្រៃខ្លះៗថែមទៀតផង ដោយសារតែនេះជាការផ្សព្វផ្សាយពីផលិតផល សេវាកម្មរបស់ពួកគេទៅកាន់ពិភពលោក។

Image result for travel blogger earn money

កត្តាអំណោយផលទាំងនេះហើយ ធ្វើឲ្យដំណើរកម្សាន្តរបស់អ្នកទៅតាមប្រទេសនិមួយៗចំណាយលុយអស់តិច និងមានឱកាសផ្តិតយករូបភាពស្អាតៗដាក់លក់នៅលើគេហទំព័រថែមទៀតផង ដែលវាក៏ជាចំណូលមួយផ្នែកផងដែរ។ ការចំណាយនឹងរឹតតែអស់តិច នៅពេលដែលអ្នកបានសិក្សា និងរៀបចំផែនការបានច្បាស់លាស់ មុននឹងទៅដល់ប្រទេស ឫតំបន់កម្សាន្តណាមួយ។

Related image

ការងារនេះវាហាក់ងាយស្រួលសម្រាប់ជនបរទេសដែលប្រើប្រាស់ភាសាអង់គ្លេសជំនាញស្រាប់ ប៉ុន្តែវារៀងពិបាកបន្តិចសម្រាប់ប្រជាជនខ្មែរយើង ដោយទាមទារខ្លាំងបំផុតលើបញ្ហាភាសារអង់គ្លេស ឫភាសាចិន ជំនាញថតរូប ថតវីដេអូ និងកាត់តវីដេអូ ពិសេសជំនាញសរសេរអត្ថបទខ្លីៗ។ ប៉ុន្តែប្រសិនបើអ្នកមានការតាំងចិត្តខ្ពស់ អ្នកប្រាកដជាអាចធ្វើបាន។

Related image

ការងារនេះ អាចឲ្យអ្នកកែប្រែការងារកម្សាន្តមកជាការងារពិតប្រាកដ ចំណាយពេលតិច ធ្វើការងារដោយឯករាជ្យ និងរកចំណូលបានច្រើន មិនចាញ់អ្នកធ្វើការងារពេញម៉ោងប៉ុន្មាននោទេ៕

 

អត្ថបទដោយ៖ Cambotrips