តម្លៃសំបុត្រយន្តហោះវៀតណាម ត្រូវឡើងព្រោះតែតម្លៃប្រេងឥន្ធនៈនៅវៀតណាមឡើងថ្លៃខ្ពស់

0
1917

(វៀតណាម)៖ បញ្ហាប្រេងសាំងនៅលើពិភពលោកឡើងថ្លៃ នៅតែជាបញ្ហាដែលមិនទាន់អាចដោះស្រាយបាននៅឡើយ ហើយបញ្ហានេះ កំពុងបង្កផលប៉ះពាល់លើបញ្ហាធ្វើដំណើរ និងសេដ្ឋកិច្ចប្រទេសមួយចំនួនផងដែរ។​

នៅប្រទេសវៀតណាមវិញ ក្រុមហ៊ុនអាកាសចរណ៍កំពុងត្អូញត្អែរពីបញ្ហាប្រេងឥន្ធនៈចេះតែបន្តឡើងថ្លៃ នាំឲ្យតម្លៃសំបុត្រយន្តហោះមិនអាចទ្រាំលក់ក្នុងតម្លៃដដែលបាន ត្រូវឡើងថ្លៃដូចគ្នាដែរ ជាហេតុនាំឲ្យការប្រកួតប្រជែងតម្លៃជើងយន្តហោះវៀតណាមនៅមានកម្រិត បើប្រៀបធៀបនឹងជើងយន្តហោះប្រទេសជិតខាង។

​Vietnam’s airlines blame high jet fuel price for pricey airfare

តំណាងក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានមានប្រសាសន៍ថា តម្លៃប្រេងឥន្ធនៈសម្រាប់យន្តហោះនៅក្នុងប្រទេសវៀតណាម មានតម្លៃថ្លៃជាងប្រទេសផ្សេងៗប្រមាណ២០ ទៅ ៣០ភាគរយ ហើយកាលពីពេលថ្មីៗនេះ តម្លៃប្រេងឥន្ធនៈនៅតែបន្តឡើងថ្លៃថែមទៀត នាំឲ្យថ្លៃប្រតិបត្តិការក៏ត្រូវកើនឡើង ដូចនេះតម្លៃសំបុត្រត្រូវតែបង្ខំចិត្តឡើងថ្លៃដូចគ្នាដែរ។

ទោះជាតម្លៃប្រេងឥន្ធនៈកើនឡើងត្រឹមតែ១ដុល្លារក៏ដោយ វានឹងធ្វើក្រុមហ៊ុនអាកាសចរណ៍វៀតណាមបង់ខាតប្រាក់ប្រមាណ១០.១២លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។

Image result for vietnam bikini airline

គួរជម្រាបផងដែរថា តម្លៃជើងយន្តហោះដែលថោកជាងគេក្នុងលោកគឺក្រុមហ៊ុនអាកាសចរណ៍ Tigerair Australia ដែលគិតថ្លៃហោះហើរត្រឹមតែ 0.06ដុល្លារប៉ុណ្ណោះក្នុងមួយគីឡូម៉ែត្រ ខណៈក្រុមហ៊ុន Air Asia X ឈរនៅចំណាត់ថ្នាក់លេខ២ គិតថ្លៃហោះហើរត្រឹមតែ 0.07ដុល្លារប៉ុណ្ណោះក្នុងមួយគីឡូម៉ែត្រ៕