ដំណាំបន្លែសុវត្ថិភាពជួយជំរុញជីវភាពរស់នៅរបស់អ្នកភូមិបុសត្របែកឲ្យប្រសើរ

0
57

កំពត៖ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលពីមន្ត្រីជំនាញបន្ថែម អ្នកភូមិបុសត្របែក ក្នុងឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ប្រកបរបរដាំដុះបន្លែ កាន់តែមានភាពល្អប្រសើរ ទាំងគុណភាព និងបរិមាណ និងមានទីផ្សារធ្វើឱ្យជីវភាពគ្រួសារល្អប្រសើរ កូនចៅមានឱកាសសិក្សា បានខ្ពង់ខ្ពស់ និងមានឱកាសទទួលបានការងារល្អ។

តំណាងប្រជាពលរដ្ឋ៣៣គ្រួសាររស់នៅក្នុងនៅភូមិបុសត្របែក លោក លោក មាស សំអុល អនុប្រ ធានបណ្តុំអាជីវកម្មបន្លែធម្មជាតិឃុំត្រពាំងព្រីង បានឲ្យដឹងថា របរដាំបន្លែរួមផ្សំ គឺជារបរសំខាន់មួយ សម្រាប់ជួយជីវភាពរស់នៅរបស់អ្នកភូមិនេះ។ ការដាំបន្លែរួមផ្សំ បានបន្តអំពីដូនតាមក មិន​ប្រើ​ជីគីមីទេ។ កន្លងមក ទោះជួបបញ្ហាលំបាកផ្សេងៗ ក៏ពួកគេមិនដែល​បោះបង់ឡើយ​របរ​នេះឡើយ។

លោក បានឱ្យដឹងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការជួយបណ្តុះបណ្តាលអំពី គម្រោង (អាស្ប៉ាយ) (ASPIRE) តាមរយៈមន្ទីរកសិកម្មខេត្ត អំពីវិធីដាំ ការប្រើប្រាស់ជីតាមប្រភេទដី (បន្លែសុវត្ថិភាព) និងផ្តល់សម្ភារៈ ផ្ទះសំណាញ់ គ្រាប់ពូជ និងជីផងដែរនោះ បានធ្វើឲ្យការដាំ​បន្លែរួមផ្សំ កាន់តែមានភាពល្អប្រសើរ ។

លោកបានបន្ថែមថា ផ្តើមចេញរបរដាំបន្លែរួមផ្សំនេះ ធ្វើឲ្យអ្នកភូមិបុសត្របែកមានជីវភាព និងលទ្ធ ភាពល្អជាងមុន អាចបញ្ចូនកូនចៅទៅរៀនបានខ្ពង់ខ្ពស់ និងមានទទួលបានឱកាសការងារល្អ។

យ៉ាងណាក៏ដោយ កសិកររូបនេះ បានបង្ហើបអំពីបញ្ហាប្រឈមមួយចំនួនក្នុងរបរដាំបន្លែផងដែរ ដូចជា ​បម្រែបម្រួលអាកាសធាតុ ធ្វើឲ្យដំណាំបន្លែធំធាត់មិនល្អ ទីផ្សារបន្លែគ្មានស្ថិរភាព ដោយសារបន្លែ ធម្មជាតិ និងបន្លែសុវត្ថិភាព ផលិតបានបរិមាណតិច មិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារ ធ្វើឲ្យមានការនាំចូល បន្លែពីខាងក្រៅ បណ្តាលឲ្យប៉ះពាល់ដល់តម្លៃបន្លែក្នុងស្រុក ជាដើម។

អភិបាលរងស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសុធន បានឲ្យដឹងថា អាជ្ញាធរ និងមន្ត្រីជំនាញ តែងចុះទៅ លើកទឹកចិត្ត និងផ្តល់ឱកាសឲ្យប្រជាពលរដ្ឋចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ ទាក់ទងនឹង​ការ​ដាំបន្លែ បន្ថែម។

តាមការមើលឃើញរបស់លោក ប្រជាពលរដ្ឋនៅក្នុងភូមិបុសត្របែក ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែ មានជីវភាពល្អប្រសើរ ​មានលទ្ធភាពឲ្យកូនចៅសិក្សារៀនសូត្របានច្រើន និងទទួល​បាន​ឱកាសការងារ ល្អៗផងដែរ ៕

អត្ថបទ៖ អន សារឹម