ដើមត្នោតរុក្ខជាតិ​មាន​សារៈប្រយោជន៍​ច្រើន​សម្រាប់​ប្រជាជន​ខ្មែរ

0
7989

កំពង់ស្ពឺ៖  ដើមត្នោត ដើមត្នោតជារុក្ខជាតិមួយប្រភេទដែលមានដុះយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងប្រទេសកម្ពុជា។

ដើមត្នោតមានដើមធំ ត្រង់ ខ្ពស់ ដែលមានកម្ពស់អាចរហូតដល់ ១០ ម៉ែត្រ ហើយស្លឹករបស់វាស្ថិតនៅកំពូលដើម មានរាងដូចជាផ្លិតធំៗ រឹងនិងមានផ្លែជាច្រើនក្នុងធ្លាយរបស់វា។

រុក្ខជាតិប្រភេទនេះបានផ្ដល់សារៈប្រយោជន៍ជាច្រើន សំរាប់ឲ្យមនុស្ស យកទៅកែច្នៃសំរាប់ធ្វើជាសំភារៈ ប្រើប្រាស់ផ្សេងៗ និង ថែមទាំងអាចយកទៅធ្វើជាអាហារបានទៀតផង។ ខេត្តដែលសំបូរដើមត្នោតជាងគេគឺខេត្តកំពង់ស្ពឺហើយមនុស្សបាន ទទួលយក សារៈប្រយោជន៍ជាច្រើនពីដើមត្នោតដូចជា ៖

ផ្លែត្នោតខ្ចីគេអាចបរិភោគសាច់របស់វាដោយមានរសជាតិ ផ្អែមពិសារនិងថែមទាំងអាចយកទៅធ្វើជាបង្អែមផ្សេងៗបានទៀតផងដែរ។

បង្អែមត្នោត

ចំណែកឯផ្លែទុំវិញគេអាច យកវាទៅធ្វើជានំយ៉ាងឈ្ងុយឆ្ងាញ់បានផងដែរ។

នំត្នោត

រីឯវិញក៏មិនចាញ់នំត្នោតដែរ។ យើងអាចផឹកបានហើយបើទឹកត្នោតជូវិញអាចធ្វើអោយយើងស្រវឹងដូចផឹកស្រាអញ្ចឹង។ ហើយស្រីៗក៏អាចផឹកបានដែរ ព្រោះវាក៏មានទឹកត្នោតផ្អែមដែរ។

ទឹកត្នោត

មិនតែប៉ុណ្ណោះយើងអាចធ្វើស្ករត្នោត ហើយដើមវាអាចយកធ្វើទូកបានទៀតផង។  ហើយចំពោះស្លឹកត្នោតវិញ គេអាចយកទៅត្បាញ ធ្វើជាសំភារៈមួយចំនួនមាន៖ មួក កន្ដ្រក កន្ទេល និងថែមទាំងអាចយកទៅធ្វើជា វត្ថុអនុស្សាវរីយ៍ស្រស់ស្អាតជាច្រើននិងយកទៅវេចខ្ចប់ធ្វើនំផងដែរ។

 

អត្ថបទោ:K26