ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត នឹងត្រូវផ្លាស់​ប្ដូរ​មុខមាត់​ថ្មី​នៅ​ចុងឆ្នាំ​២០១៩!

0
2333

បន្ទាយមានជ័យ ​៖ ខេត្តបន្ទាយមានជ័យ នឹង​រំលេច​មុខមាត់​ថ្មី​នៃ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត រួមទាំង​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត នៅ​ចុងឆ្នាំ​២០១៩ ខាងមុខ​។ នេះ​បើតាម​លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត​។

​លោក  សាន ស៊ានហូ អះអាងថា ដោយសារ​សំណង់​ប្រាសាទ​កំពូល​បី​បាន​ដក់​ជាប់​ក្នុង​អារម្មណ៍​ប្រជាពលរដ្ឋ​ដូច្នេះហើយ​បានជា​អាជ្ញាធរ ត្រូវ​រក្សា​សំណង់​នេះ​ដោយ​យកទៅ​បន្តុប​លើ​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត ខណៈដែល​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ ត្រូវ​ផ្លាស់ប្ដូរ​មុខមាត់​ថ្មី​។
​លោក សាន ស៊ានហូ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ថ្មី និង​រង្វង់​មូល​ឋានសួគ៌​ក្រុង​ប៉ោយប៉ែត គ្រោង​នឹង​សាងសង់​បញ្ចប់​រួចរាល់​នៅ​ចុងឆ្នាំ​២០១៩ ខាងមុខ​៕