ចង់ទៅលេងប្រទេសឡាវ មិនបាច់បារម្ភណ៍រឿងម្ហូបអាហារថ្លៃទៀតឡើយ

0
2086

(ឡាវ)៖ កាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលឡាវបានចេញសេចក្តីប្រកាស កំណត់ថ្លៃលក់ម្ហូបអាហារនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានផ្សេងៗក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ មិនឲ្យលើសពី១៥,០០០ Kip (១.៨ដុល្លារអាមេរិក) ឡើយ។

ការកំណត់នេះ ធ្វើឡើងក្នុងគោលដៅជម្រុញវិស័យទេសចរណ៍ឲ្យមានលក្ខណៈប្រសើរជាងមុខ តាមរយៈការផ្តល់តម្លៃអាហារសមរម្យដល់ភ្ញៀវទេសចរដែលបានអញ្ជើញមកលេងប្រទេសនេះ។ ពិសេស រដ្ឋាភិបាលចង់ធ្វើឲ្យប្រាកដចិត្តថា ប្រជាពលរដ្ឋអាចមានលទ្ធភាពទទួលអាហារគ្រប់គ្រាន់ ក្នុងតម្លៃសមរម្យ។

Image result for lao food restaurant

តម្លៃដែលបានកំណត់នេះ វាសាកសមល្មមអាចឲ្យម្ចាស់ភោជនីយដ្ឋាន ទទួលបានប្រាក់ចំណេញសមល្មមពីការដំណើរការអាជីវកម្មរបស់ខ្លួន ហើយក្នុងករណីម្ចាស់ភោជនីយដ្ឋាន ឫអាហារដ្ឋានណាមានបំណងចង់តម្លើងថ្លៃម្ហូបអាហាររបស់ខ្លួន ត្រូវផ្តល់ព័ត៌មានមកខាងក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើការត្រួតពិនិត្យមើលលើថ្លៃដើម និងគ្រឿងផ្សំផ្សេងៗក្នុងមុខម្ហូបរបស់ខ្លួននោះ មុននឹងសម្រេចយល់ព្រមឲ្យលក់ក្នុងតម្លៃស្នើសុំនោះ។

ក្រសួងពាណិជ្ជកម្មឡាវបានបញ្ជាក់ផងដែរថា ការកំណត់ថ្លៃនេះ ទាមទាឲ្យម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់គោរព និងអនុវត្តន៍តាម ពិសេស ម្ហូបអាហារក្នុងមីនុយមិនអាចប្តូរពីចានធំ មកជាចានតូចវិញនោះទេ៕