ចង់ជិះ​កូន​នាវាមុជទឹកមើល​ផ្កាថ្ម​នៅ​ក្រោមបាតសមុទ្រដែររឺ​ទេ?​

0
1978

​រមណីយដ្ឋាន Four Seasons Resort Maldives នៅលើ​កោះ Landaa Giraavaru ថ្មីៗ​នេះ​បាន​បើក​ដំណើរការ​នាវាមុជទឹក​ឯកជន​មួយ​ដើម្បីឱ្យ​ភ្ញៀវ​របស់ខ្លួន​បាន​ទៅ​មើល​ផ្កាថ្ម​នៅ​បាតសមុទ្រ​។​

​អ្នក​ដែល​ស្នាក់នៅ​រមណី​ដ្ឋា​ន​ដ៏​ប្រណីត​នេះ អាច​ជិះ​លើ​កូន​នាវាមុជទឹក Super Falcon 3S ផលិត​ដោយ​ក្រុមហ៊ុន DeepFlight និង​ចុះក្រោម​សមុទ្រ​ជម្រៅ​ប្រហែល ៣៦ ម៉ែត្រ ដើម្បី​គយគន់​ជីវិត​បាតសមុទ្រ​។​

​នាវាមុជទឹក​នេះ​អាច​ដឹក​ភ្ញៀវ​បាន​២​នាក់ ចុះក្រោម​បាតសមុទ្រ​ជុំវិញ​កោះ Landaa Giraavaru ដែលជា​ផ្នែក​មួយ​នៃ​តំបន់​អភិរក្ស​ជីវិត​ក្រោម​សមុទ្រ​របស់​អង្គការ​យូ​នី​ស្កូ​។​

​នាវា​នេះ​អនុញ្ញាតឱ្យ​ភ្ញៀវ​បាន​មើល​ផ្កាថ្ម បើកបរ​ឆ្លងកាត់​ហ្វូង​ត្រី​ចម្រុះ​ពណ៌ និង មើល​ត្រី​ឆ្លាម អណ្តើក និង​ត្រី​ដូ​ល​ហ្វី​ន ដោយ​មិនចាំបាច់​សើម​ខ្លួន​។​

​អ្នកបើកបរ​និយាយ​រៀបរាប់​ជាក់ស្តែង​ទាន់​ចិត្ត និង​ពន្យល់​ភ្ញៀវ​ឱ្យ​យល់ដឹង​អំពី​ភាព​អស្ចារ្យ​នៃ​ប្រព័ន្ធ​អេកូ​ធម្មជាតិ​ក្រោម​ទឹកសមុទ្រ​។​

​ប៉ុន្តែ​ដំណើរ​កម្សាន្ត​នេះ​មិនមាន​តម្លៃថោក​នោះទេ ជាមួយ​ការធ្វើដំណើរ​សម្រាប់​មនុ​ស្ស​២​នាក់ គឺ ១.៥០០ ដុល្លារ​៕