ខ្ទឹមសថៃធ្លាក់ថ្លៃ ខណៈថៃប្រើខ្ចឹមសអស់ជាង១លានតោនរៀងរាល់ឆ្នាំ

0
2339

(ថៃ)៖ កាលពីពេលថ្មីៗ តម្លៃខ្ទឹមសរបស់ព្រះរាជាណាចក្រថៃ បានបន្តធ្លាក់ថ្លៃយ៉ាងគំហុកជាប្រវត្តិសាស្ត្រពី១១៥បាត (ប្រមាណ១៥,០០០រៀល) មកនៅត្រឹមតែ ៧៧.៥បាត (ប្រមាណ៩,៨០០រៀល) ប៉ុណ្ណោះក្នុងមួយគីឡូក្រាម។

Related image

ដើម្បីដោះស្រាយបញ្ហានេះ មន្ត្រីពន្ធដា និងមន្ត្រីយោធាបានសហការគ្នាស្វែងរកដំណោះស្រាយជូនប្រជាកសិករថៃភ្លាមៗតែម្តង ក្រោយកំណត់មុខសញ្ញា ដើមហេតុនាំឲ្យធ្លាក់ថ្លៃរួចមក។

លោក Boonyarit Kalayanmit អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មថៃ បានមានប្រសាសន៍ថា បញ្ហាដែលនាំឲ្យតម្លៃខ្ទឹមសក្នុងស្រុកធ្លាក់ថ្លៃ គឺដោយសារតែការលួចនាំចូលដោយផលិតផលខ្ទឹមសគេចពន្ធរបស់ឈ្មួញ ពីបណ្តាប្រទេសជិតខាង។

Related image

តាមការប៉ាន់ប្រមាណ ការផលិតផលកសិកម្មខ្ទឹមសរបស់ថៃឆ្នាំនេះ អាចផលិតបានប្រមាណ៧៦,៥០០តោន កើនឡើងជាង១០ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ ខណៈទំហំនៃការនាំចូលពីប្រទេសជិតខាងប្រចាំឆ្នាំមានចំនួនប្រមាណ៤០,០០០តោន។