ខេត្តកែបមានអ្វីទាក់ទាញខ្លះ​ បានជាភ្ញៀវទេសចរចូលចិត្តទៅលេងម្ល៉េះ!

0
2849


ខេត្តកែបគឺជាខេត្តដ៏តូចបំផុតរបស់កម្ពុជា ដែលគ្របដណ្ដប់ផ្ទៃដី ៣៣៦ គ.ម២ មានប្រជាជន ៤០ ២៨០ នាក់។ វាគឺជាខេត្តមួយក្នុងចំណោមខេត្តថ្មីៗបំផុតនៃកម្ពុជា រួមជាមួយ ប៉ៃលិន ព្រះសីហនុ និង ត្បូងឃ្មុំ ដែលត្រូវបានបង្កើតឡើងតាមរាជក្រឹត្យថ្ងៃ ២២ ធ្នូ ២០០៨ ត្រូវបានបំបែកចេញពីខេត្តកំពត ស្របនឹងការសម្របសម្រួលព្រំសីមាខេត្តជាច្រើន។ ទីរួមខេត្តគឺក្រុងកែប ហើយក៏មានឧទ្យានជាតិមួយដែរ ដែលគេហៅថាឧទ្យានជាតិកែប។

Image may contain: cloud, sky, ocean, outdoor, nature and water

ខេត្តកែបស្ថិតនៅមិនប៉ុន្មានសហាតិមាត្រ​ពីព្រំដែនកម្ពុជា-វៀតណាមឡើយ។ ក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់​កម្ពុជា។ ឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាង និង គ្រួសខ្មៅ។

Image may contain: sky, tree, plant, outdoor, nature and water

ខេត្តកែបក៍មាននូវផលិតផលជាច្រើនផងដែរដូចជា ម្រេច អំបិល​​ ផ្លែ​ឈើ ធុរ៉េន ស្វាយ ដូង សាវម៉ាវ ហើយនិងមានតំបន់ទេសចរណ៏ ជាច្រើនដូចជា ឆ្នេរសមុទ្រ ភ្នំ កោះ រូងភ្នំ​ និង រមណីយដ្ឋាន ជាច្រើន ។
ជាពិសេសក៍មានសណ្ឋាគារសម្រាប់ ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិសម្រាប់ស្នាក់នៅទីនោះផងដែរ៕

Image may contain: 1 person, sky, tree, cloud, plant, outdoor and natureImage may contain: cloud, sky, tree, outdoor, nature and waterImage may contain: sky, mountain, outdoor and nature