ក្រុមហ៊ុនយក្ស៣រួមគ្នាបោះទុន១០០លានដុល្លារនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅកូរ៉េ

0
1977

ក្រុភ្នំពេញ៖ មហ៊ុនចំនួន៣ បានសម្រេចចិត្តវិនិយោគរួមគ្នាបោះទុនទឹកប្រាក់​ប្រមាណ១០០​លាន​ដុល្លារ ដើម្បីធ្វើផលិតផលកម្ម​ និងនាំចេញគ្រាប់​ស្វាយ​ចន្ទីរ​ទៅកាន់​ប្រទេស​កូរ៉េខាង​ត្បូង​នៅ​ឆ្នាំ​ក្រោយ​។

ក្រុមហ៊ុន​វិនិយោគទុន​កម្ពុជា-ម៉ាឡេស៊ី ខេ​ម​ឃេ​ស៊ូ និង​ក្រុមហ៊ុន​របស់​កូរ៉េ ណា​រូ​ម៉ា​រី​ន បានចុះ​អនុស្ស​រណៈ​​ ​វិនិយោគប្រមាណ ១០០លាន​ដុល្លារ​អាមេរិក ដើម្បីធ្វើផលិកម្មនិងនាំចេញ​គ្រាប់ស្វាយចន្ទីរ ទៅ​ប្រទេស​កូរ៉េ។

កិច្ចព្រមព្រៀង​ពេលនេះ​គឺមាន​រយៈពេល១ឆ្នាំ ហើយ​ក្រុមហ៊ុន​នឹង​សម្លឹងមើល​ទៅលើ​ផលិតផល កសិកម្ម​ផ្សេងៗទៀត​ផងដែរ​បន្ទាប់ពី​គ្រាប់ស្វាយចន្ទីរ។

ក្រុមហ៊ុនបាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ សមាគម​កសិករ​ដាំ​ស្វាយចន្ទីរ ដែលមាន​ទំហំ​ផ្ទៃដី​ដាំ​ដុះ​ប្រមាណ​ជាង៣ម៉ឺន​ហិច​តា​រូ​ច​ហើយ។

នៅ​ឆ្នាំ២០១៨ខាងមុខ ក្រុមហ៊ុន​ត្រូវការ​គ្រាប់ស្វាយចន្ទីរ​ប្រមាណ១ពាន់​តោន​ជាមុនសិន ដោយសារ​នូវ ​មានការ​ព្រួយបារម្ភ​ផងដែរ អំពី​កម្លាំង​របស់​កសិករ​ក​ម្ពុ​ជា​មិនអាច​ផលិត​បាន ប៉ុន្តែ​តាម​តម្រូវការ​គឺមាន​​ច្រើនជាង​នេះ។

កន្លងទៅនេះ កម្ពុជា​បានបានលក់គ្រាប់ស្វាយចន្ទីឲ្យ​ក្រុមហ៊ុន​ស្វាយចន្ទី១របស់វៀតណាម តែមួយ​គត់​ ប្រមាណ១០០ ០០០ ខណៈដែលកម្ពុជា អាចផលិតបានប្រមាណ ១០៤ ២៦៨​តោន ។

គួរបញ្ជាក់ថា កម្ពុជា នឹងអាចបង្កើន​ការនាំចេញ​គ្រាប់ស្វាយ​ចន្ទីឲ្យ​បាន១​លាន​តោន នាពេល​ខាង​មុខ​នេះ ដ៏ខ្លី នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ៕