ក្រសួងលើកទឹកចិត្តក្រុមហ៊ុនចិនធំ១វិនិយោគលើផលិតផលកសិកម្មកែឆ្នៃដើម្បីនាំចេញ

0
1760

ភ្នំពេញ៖ ដោយមើលឃើញពីសក្តានុពលធំពីកម្ពុជា ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្ត ក្រុមហ៊ុនធំ១របស់ចិនគឺ Yunnan Construction and Investment Holding Group Co., Ltd  បោះទុនវិនិយោគ នៅកម្ពុជា លើផលិត ផល កសិកម្ម កែឆ្នៃ ដើម្បី នាំចេញ។

ឯកឧត្តមឧបនាយរដ្ឋមន្ត្រីសង្ឃឹមថាក្រុមហ៊ុននិងមកវិនិយោគតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជានាថ្ងៃអនាគតផងដែរ។ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានស្នើដល់ក្រុមហ៊ុនឲ្យពិនិត្យ លើលទ្ធ ភាព វិនិយោគតំបន់សេដ្ឋកិច្ចពិសេសកែឆ្នៃ ផលិតផលកសិកម្មដើម្បីជម្រុញការនាំចេញ ដើម្បី លើក ទឹកចិត្ត ដល់កសិករបង្កើនការផលិត ហើយនិងបានចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចកម្ពុជា។

សូមបញ្ជាក់អំពីប្រវត្តសង្ខេបរបស់ក្រុមហ៊ុន Yunnan Construction and Investment Holding Group Co,. Ltd៖ ក្រុមហ៊ុនបង្កើតឡើងបានជាង៦០ឆ្នាំ បុគ្គលិកប្រមាណជា ៣ម៉ីននាក់ មាន ជំនាញ និងបទពិសោធន៍ខ្ពស់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងក្នុងនិងក្រៅប្រទេស វិនិយោគ នៅ១៤ ប្រទេស ក្នុងតំបន់អាស៊ី និងអាហ្វ្រិក ជាប់លំដាប់ថ្នាក់លេខ៦ ក្នុងចំណោម ក្រុមហ៊ុន ធំជាង គេនៃ វិស័យសំណង់នៅសាធារណរដ្ឋប្រជាមានិតចិន កិច្ចសហប្រតិបត្តិការ ជាមួយ ប្រទេស កម្ពុជា គឺបាន បញ្ចប់ការ សាងសង់វិមានមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី បញ្ជាការដ្ឋានកងទ័ព និង ចាប់ ផ្តើម សាង សង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាបនាពេលខាងមុខនាក្នុងឱកាសនេះ៕