ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងដៃគូវិស័យឯកជនរៀបចំពិព័រណ៍ទេសចរណ៍ក្នុងស្រុក លើកទី១ ឆ្នាំ២០១៨ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅកោះពេជ្រដើម្បី ភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យស្គាល់ពីតំបន់ទេសចរណ៍ របស់កម្ពុជាកាន់តែច្រើន។
លោក ថោង ខុន រដ្ឋមបន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ពិព័រណ៍ទេសចរណ៍នេះ រៀបចំរយៈពេលបីថ្ងៃចាប់ ពីថ្ងៃទី២០ដល់ថ្ងៃទី២២ខែកក្កដា ដោយមានស្តង់ចូលរួមដាក់តាំងបង្ហាញសរ៉ុបចំនួ១៥០ មកពីតំបន់ផ្សេងៗ ក្នុងប្រទេស កម្ពុជា ។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ពិព័រណ៍ទេសចរណ៍ក្នុងស្រុកប្រចាំឆ្នាំ ដែលរៀបចំដោយក្រសួង ទេសចរណ៍បានសហការជាមួយសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និង ដៃគូរវិស័យឯកជននេះ មានការដាក់តាំង បង្ហាញម្ហូបអាហារខ្មែរ និងតំបន់ទេសចរណ៍ថ្មីៗជាច្រើនរបស់ប្រជាប្រជាសហគមន៍ទូទាំងប្រទេសកម្ពុជា។
ក្រសួង បានដាក់ចេញនូវការអនុវត្តយន្តការពង្រឹងប្រព័ន្ធវាយតម្លៃ ចំណាត់ថ្នាក់សេវាស្នាក់នៅ ចលនាប្រឡង ប្រណាំង “ទីក្រុងស្អាត” ចលនាប្រឡង ប្រណាំង រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យ ទេសចរណ៍ ចលនាប្រឡងប្រណាំង “រមណីយដ្ឋានទេសចរណ៍គំរូ” ចលនាប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អ” ដើម្បីជំរុញឱ្យមានទេសចរក្នុងស្រុកប្រមាណ១៩លាននាក់ក្នុងឆ្នាំ២០២៥ ។
កាលពីឆ្នាំ២០១៧ កន្លងមកនេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណជិត១១លាននាក់បានធ្វើដំណើរកម្សាន្ដនៅ តាមរមណីយដ្ឋាន ទេសចរណ៍នានាទូទាំងប្រទេស ខណៈដែលភ្ញៀវទេសចរអន្តរជាតិវិញកម្ពុជាទទួលបានប្រមាណ៥លាន៦សែន នាក់។ ដោយឡែក៤ខែដើមឆ្នាំ២០១៨នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២លាននាក់៕