រាជរដ្ឋាភិបាលកម្ពុជា បានទទួលហិរញ្ញប្បទាន សម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីវិនិយោគលើហេដ្ឋារចនា សម្ព័ន្ធទេសចរណ៍ក្នុងខេត្តជាប់តំបន់ឆ្នេរ ដូចជាខេត្តកែប កំពត និងខេត្តកោះកុង ដើម្បីបើកច្រកទេសចរណ៍ផ្លូវសមុទ្រទៅកាន់តំបន់ និងពិភពលោករបស់កម្ពុជា ដែលនឹងជំរុញដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សហគមន៍ទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស ផ្នែកទេសចរណ៍ និងលើកកម្ពស់ជីវភាពរស់នៅពលរដ្ឋក្នុងតំបន់។
គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះ ចំណាយថវិកាជាង ៨លាន ដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី។
កំពង់ផែនេះ ពិតជាមានសារៈសំខាន់ ក្នុងការតភ្ជាប់ទេសចរណ៍តាមផ្លូវទឹក ពីប្រទេសនានា ក្នុងតំបន់ និងលើសកលលោក ហើយភ្ញៀវទេសចរណ៍ ពិតជាមានការកើនឡើងសម្រាប់ខេត្តតំបន់ឆ្នេរ និងព្រះរាជាណាចក្រកម្ពុជាផងដែរ៕