កោះ​ជ្វា​គឺជា​ដែន​កោះ​មួយ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ ​ធានា​ថា​ស្អាត​និង​ទាក់​ទាញ​ខ្លាំង​!

0
2819

កោះ​ជ្វា​ជា​ដែន​កោះ​មួយ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​មាន​ទំហំ​ប្រហាក់​ប្រហែល​នឹង​ប្រទេស​អង់គ្លេស។ កោះ​នេះ​ធ្លាប់​ជា​តំបន់​មួយ​ដែល​ទទួល​ឥទ្ធិពល​ពី​សាសនា​ហិណ្ឌូ​ និង សាសនា​ព្រះពុទ្ធ​ដូច​ទៅ​នឹង​អាណាចក្រ​ខ្មែរ​ដែរ។

កោះ​នេះ​ក៏​ធ្លាប់​ជា​រដ្ឋ​អ៊ីស្លាម​និយម​ក្នុង​សម័យ​កាល​រាជវង្ស​ស៊ូតង់ និង ធ្លាប់​ស្ថិត​ក្រោម​អាណានិគម​ហូឡង់​ប្រមាណ​ជិត​២០០ឆ្នាំ ដែល​ធ្វើ​ឲ្យ​រចនា​សម្ព័ន្ធ​ជា​ពិសេស​ សំណង់​អគារ​បែប​ហូឡង់​ជា​ច្រើន​បន្សល់​ទុក​ក្នុង​ទីក្រុង។

យ៉ុយ៉ាកាតា ជា​ទីក្រុង​ស្ថិត​ក្នុង​តំបន់​ពិសេស​មួយ​លើ​កោះ​ជ្វា​ ក៏​ជា​ទី​ក្រុង​ដែល​រាជ​វង្ស​ស៊ូតង់​នៃ​ឥណ្ឌូនេស៊ី​គង់​នៅ។ ទី​ក្រុង​ទាំង​មូល​ស្ថិត​នៅ​ក្រោម​ការ​កំណត់​ឲ្យ​រក្សា​ជា​លក្ខណៈ​ប្រពៃណី និង វប្បធម៌ ដែល​ខុស​ពី​ទី​ក្រុង​ដ៏​ទៃ មាន​តែ​វិថី​មួយ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​កំណត់​ជា​កន្លែង​ពាណិជ្ជកម្ម​ ដែល​មាន​អគារ​ខ្ពស់​។ ប្រជាជន​នៅ​ទីនោះ​រស់​នៅ​ក្នុង​ជីវភាព​សាមញ្ញ មាន​ផ្សារ សាលារៀន សួន​កំសាន្ត ហើយ​ប្រជាជន​ភាគ​ច្រើន​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ ក៏​មាន​ស៊ីក្លូ​ដូច​ប្រទេស​កម្ពុជា​ដែរ​គ្រាន់​តែ​រចនា​ពណ៌​ចម្រុះ​ប្លែក​ភ្នែក៕