ជាតិ

ឯ.ឧ ទៀ សីហា អភិបាលខេត្តសៀមរាប៖ ព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប គ្រោងនឹងរៀបចំដើម្បីបង្ហាញមោទកភាពលើសមិទ្ធផលថ្មី

អាជ្ញាធរខេត្តសៀមរាប គ្រោងចាប់យកការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប ដើម្បីបង្ហាញមោទកភាពលើសមិទ្ធផលថ្មី (ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ) ដើម្បីទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងជាតិ និងអន្តរជាតិ ទន្ទឹមនឹងមានការត្រៀមខ្លួនរួចជាស្រេច ឆ្លងកាត់វិញ្ញាសារសាកល្បង ដកខ្លួនចេញពីវិបត្តិកូវីដ-១៩ នាថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម ខាងមុខនេះ។ ឯ.ឧ អភិបាល សង្ឃឹមថា យ៉ាងណាក៏ដោយ នៅក្នុងអំឡុងខែកុម្ភៈ ឬខែមីនាឆ្នាំ២០២២ខាងមុខនេះ ខេត្តសៀមរាបនឹងអាចឆ្លងកាត់ពីធីកាត់ខ្សែបូរ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន...

អន្តរជាតិ

នៅប្រទេសថៃ ប្រជាជនងាកទៅទទួលទានសាច់ក្រពើវិញ ក្រោយជ្រូកឡើងថ្លៃ

រហូតមកដល់ពេលនេះរោគរាតត្បាតនៅតែបន្តអុកឡុកប្រទេសថៃ និងធ្វើឲ្យតម្លៃត្រីសាច់ក៏ដូចជាបន្លែកើនឡើងឥតឈប់ឈរ ជាពិសេសតម្លៃសាច់ជ្រូក ។នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន MGR Online នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២។ ស្របពេលដែលសាច់ជ្រូកនៅប្រទេសថៃកំពុងមានតម្លៃថ្លៃ ប្រជាជានជាច្រើនបានងាកទៅរកការទទួលទានសាច់ក្រពើជំនួសវិញ ។​ បច្ចុប្បន្នសាច់ក្រពើនៅក្នុងប្រទេសថៃកាន់តែពេញនិយម ដោយសារតែតម្លៃរបស់វាថោកជាងសាច់ជ្រូក រួមជាមួយនឹងមានប្រូតេអ៊ីនខ្ពស់ គ្មានខ្លាញ់ និងមានជីវជាតិជាដើម។ ប្រភព៖ ទូរទស្សន៍ជាតិខេត្តសៀមរាប  

អត្ថបទពេញនិយម

វីដេអូល្បីៗ