សប្បកម្ម
ពលរដ្ឋសហគមន៍ខេត្ដមណ្ឌលគិរីធ្វើសិប្បកម្មកែច្នៃពីឫស្សីដើម្បីលើកកម្ពស់ជីវភាព
ស្ទឹងត្រែងៈ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) កាលពីសប្ដាហ៍មុនបានរៀបចំវគ្គបណ្ដុះបណ្ដាលស្តីពីជំនាញសិប្បកម្មផលិតសម្ភារប្រើប្រាស់ដោយដៃធ្វើពីឫស្សីក្នុងស្រុកដល់ពលរដ្ឋជាជនបង្គោលនៅក្នុងសហគមន៍ចំនួន ៩ នាក់ស្ថិតនៅភូមិពូចារ និងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីកសាងសមត្ថភាពប្រជាសហគមន៍ក្នុងការបង្កបង្កើនចំណូលដោយខ្លួនឯងបន្ថែម។
លោក កែន សិរីរដ្ឋា WCS បានថ្លែងកាលពីថ្ងៃអង្គារទី២៤ ខែមីនានេះថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៥ ថ្ងៃទទួលបានការគាំទ្រពីទីភ្នាក់ងារជំនួយអាមេរិក USAID ក្រោមគម្រោងអភិរក្សដែនជម្រកសត្វព្រៃកែវសីមារយៈពេល ៣ ឆ្នាំរហូតដល់ឆ្នាំ ២០២១។
លោកថ្លែងថា៖...
កសិកម្ម
ទុរេនកំពតជាប់ចំណាត់ថ្នាក់លេខ១ ជាដំណាំមួយប្រកបដោយសក្តានុពល
កំពត៖ ទុរេនកំពត ត្រូវបានមជ្ឈដ្ឋានទូទាំងប្រទេសបានចាត់ទុកជាទុរេនជាប់លំដាប់ថ្នាក់លេខ១មានភាពល្បីល្បាញ ប្រកបដោយសក្តានុពល ថែមទាំងបានចាត់ទុកជាអត្តសញ្ញាណរបស់ខេត្តកំពតផងដែរ។
ទាក់ទិននឹងការដាំដុះទុរេននៅខេត្តកំពត ប្រជាពលរដ្ឋស្ថិតតាមតំបន់នីមួយៗ ពិសេសក្នុងភូមិសាស្ត្រ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត បានឱ្យដឹងថា ការដាំទុរេនពិតជាត្រូវមានការថែទាំហ្មត់ចត់ ពោលគឺចាប់ដើមយកកូនទុរេនមកដាំក្នុងរយៈពេល៤ទៅ៥ឆ្នាំទើបចាប់ផ្តើមទាញយកផលបណ្តើរៗ។កសិករបានអះអាងថា ការប្រមូលផលទុរេនកំពត ចាប់ផ្តើមពីខែមេសា បន្តរហូតដល់ចុងខែមិថុនា និងដល់ខែកក្កដា ប៉ុន្តែក៏មានកន្លែងខ្លះប្រមូលផលនៅខែឧសភាផងដែរ។
ដោយសារទុរេនកំពតមានរសជាតិផ្អែម ឈ្ងុយឆ្ងាញ់ ត្រូវបានគេចាត់ទុកជាដំណាំប្រកបដោយសក្តានុពល ជាប់ជាអត្តសញ្ញាណរបស់ខេត្តកំពត ហើយទុរេនគ្រប់ប្រភេទដែលកសិករដាំដុះគឺសុទ្ធតែមានតម្លៃខ្ពស់ ចាប់ពី២ម៉ឺនរៀលឡើងទៅ ក្នុង១គីឡូក្រាម...
ឧស្សាហកម្ម
ក្នុងឆ្នាំ២០២០ មានរោងចក្រកាត់ដេរចំនួន ១២៩ បានបិទលែងដំណើរការប៉ះពាល់ដល់កម្មករជាង៧ម៉ឺននាក់
ភ្នំពេញ៖ ដោយសារវិបត្តិនៃការរីករាលដាល់ជំងឺកូវីដ១៩ ដែលកំពុងវាយលុកសកលលោកយ៉ាងធ្ងន់ធ្ងរនោះ បានធ្វើឱ្យវិស័យកាត់ដេរនៅកម្ពុជា រងផលប៉ះពាល់យ៉ាងខ្លាំង ដោយនៅឆ្នាំ២០២០ មានរោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរចំនួន ១២៩ រោងចក្រ បានបិទទ្វារលែងដំណើរការ ដែលបានប៉ះពាល់ដល់កម្មករនិយោជិតជាង ៧០,០០០ នាក់។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានថ្លែងប្រាប់សារព័ត៌មានថា គិតរហូតមកដល់ដើមឆ្នាំ២០២១ នេះ ស្ថានភាពទូទៅនៃវិស័យការងារ គឺបានត្រលប់មករកភាពប្រសើរឡើងវិញបន្តិចម្ដងៗ ពោលគឺល្អជាងដើមឆ្នាំ២០២០...